ថ្ងៃ​ពុធ, ខែ​កុម្ភៈ 24, 2021

mengheang

63 POSTS0 COMMENTS
http://nckl.raccambodia.com

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ

នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការគីមីវិទ្យានិងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន៥ពាក្យគឺ ខ្សែម៉ាស/ខ្សែដី គ្រឿងទទួលអគ្គិសនី អានុភាព ប៉ូតង់ស្យែលអគ្គិសនី និងកងគ្រាប់/បាដាង ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី១ ថ្ងៃអង្គារ

នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន៧ពាក្យគឺ ស្រៈក្រោយ សូរក្រោយ ឱដ្ឋនីយកម្ម/បបូរមាត់នីយកម្ម ព្យញ្ជនៈគ្មានខ្យល់ ព្យញ្ជន:គន្លាក់ក្រអូមក្រោយ ព្យញ្ជន:ក្រអូម/ព្យញ្ជនៈក្រអូមកណ្តាល ព្យញ្ជន:រនំាងក្រអូម ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

អំពីពាក្យ «កិច្ចទីផ្សារ/ម៉ាឃិធីង» អ. marketing បារ. marketing (m.)

លោកស្រីបណ្ឌិត ព្រុំ ទេវី ប្រធានគណៈកម្មការវិទ្យាសាស្ត្រសេដ្ឋកិច្ច បានពន្យល់អំពីប្រភពឫសគល់ ប្រវត្តិ និងការអនុម័តពាក្យ marketing ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ។ កិច្ចទីផ្សារ/ម៉ាឃិធីងអ. marketingបារ. marketing (m.) សំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬ ក្រុមហ៊ុន នានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្តល់នូវអ្វីដែលមានប្រយោជន៍ ដល់អតិថិជន ដៃគូ និងសង្គមទាំងមូល។ https://youtu.be/Bu6zeEqP86s

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ

នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការគីមីវិទ្យានិងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន៤ពាក្យគឺ កម្លាំងអគ្គិសនី បន្ទុកអគ្គិសនី ឌីអេឡិចទ្រិច និងកុងដង់សាទ័រ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី១ ថ្ងៃអង្គារ

នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន៥ពាក្យគឺ ស្រៈកណ្តាល ស្រៈកណ្តាលក្រោម ស្រៈក្រោម ស្រៈលើ និងស្រៈឱដ្ឋនីយ៍/ស្រៈមូល ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

សេចក្តីជូនដំណឹង

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ សូមប្រកាសសុំសិទ្ធិអនុញ្ញាតក្នុងការផ្សព្វផ្សាយរឿង គ្មានញាតិផៅ ក្នុងទំព័រហ្វេសប៊ុកនិងវេបសាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ពីលោកស្រី សាន់ ស៊ីណាត អ្នកប្រែសម្រួលរឿង គ្មានញាតិផៅ (Sans Famille)របស់អ្នកនិពន្ធ អែរតូ ម៉ាឡូ (Hector Malot) ដែលបោះពុម្ពចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៨៩ តាមលិខិតអនុញ្ញាតឱ្យបោះពុម្ពផ្សាយលេខ១៦២៥_៨៧ ឃ.អ.ម ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៧ ។ សូមលោកស្រី...

ការចែករំលែកបទពិសោធក្នុងការរៀបចំនិងអនុម័តបច្ចេកសព្ទភូមិវិទ្យា

ឯកឧត្តមបណ្ឌិតសភាចារ្យ ឆយ អូន ប្រធានគណៈកម្មការភូមិវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរបានផ្តល់សម្ភាសចែករំលែកបទពិសោធក្នុងការរៀបចំនិងអនុម័តបច្ចេកសព្ទភូមិវិទ្យា។ https://youtu.be/cRMEehsesj8

អំពីពាក្យ «វេជ្ជសាស្ត្រ» «សុខាភិបាល» និង«វិទ្យាសាស្ត្រសុខាភិបាល»

ឯកឧត្តមបណ្ឌិតសភាចារ្យ សំ សោភាន់ ប្រធានគណៈកម្មការវិទ្យាសាស្ត្រសុខាភិបាលនៃក្រុមប្រឹក្សាជាតិភាសាខ្មែរពន្យល់អំពីពាក្យ«វេជ្ជសាស្ត្រ» «សុខាភិបាល» និង«វិទ្យាសាស្ត្រសុខាភិបាល»។ https://youtu.be/B7plbaWosnM

Stay Connected

21,581FansLike
2,504FollowersFollow
0SubscribersSubscribe
- Advertisement -

Latest Articles

សេចក្ដីជូនដំណឹង

សូមជម្រាបជូនសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាបណ្ឌិត្យ សភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើអក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារណនាម» នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក នៅសាលមរតកសិល្បៈខ្មែរ (អគារឥន្ទ្រទេវីជាន់ទី៤) នៃរាជបណ្ឌិត្យសភាកម្ពុជា។ សម្រាប់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមទាក់ទង លេខទូរសព្ទ : ០៩២ ៨៩២ ៣៤៣/០១៧...

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ៦រោច

កាលពីថ្ងៃ ពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ានសុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ដែលស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ មានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី១ ថ្ងៃអង្គារ ៩រោច

នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យាដោយអនុម័តពាក្យបានចំនួន៣ពាក្យគឺ សិចម៉ង់/អង្កត់ កន្ទរសូរ និងកម្ទរសូរ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ៣រោច

នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្មដោយអនុម័តពាក្យបានចំនួន៣ពាក្យគឺ ប្រូហ្វាលដី ស្រទាប់ដី និងដីស្រទាប់លើ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

ការអនុម័តពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រុមទី២ ថ្ងៃពុធ ១១កើ

នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការកសិកម្មដោយអនុម័តពាក្យបានចំនួន៤ពាក្យគឺ សុខភាពដី គុណភាពដី សមត្ថភាពដី និងផលិតភាពដី ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖